នារសៀលថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ គណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសារធារណៈ នៃព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងមួយ ក្រោមអធិបតីភាពឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការ ដើម្បីពិនិត្យសម្រេចខ្លឹមសារចុះបេកកម្មនៅខេត្តបន្ទាយមានជ័យ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ និងបញ្ហាផ្សេងៗ ស្ថិតនៅសាលប្រជុំគណៈកម្មការទី៤ អគា D1 ព្រឹទ្ធសភា ។