Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ បានបើកកិច្ចប្រជុំផ្ទៃក្នុងក្រុម ដើម្បីពិនិត្យពិភាក្សាលើសេចក្ដីព្រាងច្បាប់ និងត្រៀមឡើងមានយោបល់ក្នុងប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤

   ថ្ងៃទី 22 ខែមីនា ឆ្នាំ2024

នារសៀលថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១៤:៣០នាទី នៅសាលប្រជុំគណៈកម្មការទី៤ ព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ដឹកនាំដោយឯកឧត្តម សុខ ឥសាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងក្រុម ដើម្បីពិនិត្យពិភាក្សាលើសេចក្ដីព្រាងច្បាប់ ចំនួន០៦ និងត្រៀមឡើងមានយោបល់ក្នុងប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ ដែលមានរបៀបវារៈដូចខាងក្រោម ៖
១-សេចក្ដីព្រាងច្បាប់ស្ដីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកទេស និងនវានុវត្ត
២-សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើពិធីសារទីពីរស្ដីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន
៣-សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើពិធីសារទីបីស្ដីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន
៤-សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើពិធីសារទី១ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្ដីពីពាណិជ្ជកម្មទំនិញអាស៊ាន
៥-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីការផ្ទេរទណ្ឌិតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម
៦-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ។







 

 

 


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី