នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ដឹកនាំដោយឯកឧត្តម ប៉ុល លឹម ប្រធានក្រុម និងជាអនុប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំនៅស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យ ដើម្បីឈ្វេងយល់អំពី ការផ្តល់សេវារដ្ឋបាល ការងារអត្រានុកូលដ្ឋាន ការកែតម្រូវអក្ខរាវិរុទ្ធក្នុងអត្រានុកូលដ្ឋាន មូលនិធិអភិវឌ្ឍន៍ឃុំ សង្កាត់ និងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្តិភាព ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរង នៃគណៈអភិបាលខេត្ត ក្រុមប្រឹក្សាស្រុក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ក្រុមប្រឹក្សាឃុំ និងស្មៀនឃុំ សរុបចំនួន៦៨នាក់ នៅសាលប្រជុំសាលាស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។