កាលពីព្រឹកថ្ងៃច័ន្ទ ទី០៦ ខែមករា ឆ្នាំ២០២០ ឯកឧត្តម អន ស៊ុំ លេខាគណៈកម្មការទី៤ ព្រឹទ្ធសភា និងឯកឧត្តម ឈើយ ចាន់ណា លេខាគណៈកម្មការទី៧ ព្រឹទ្ធសភានិងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមជាមួយលោកជំទាវ នួម សុភ័ណ ឯកឧត្តម អុី ឡុង អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំមន្រ្តីរាជការ បានអញ្ជើញចុះសួរសុខទុក្ខ រំលែកទុក្ខ និងដង្ហែរសព របស់ក្រុមគ្រួសារ លោក ឃួន ឆន និងលោកស្រី បាន ឡាប់ ត្រូវជាឪពុក ម្ដាយ នៃសព ១-លោក ឆន ផ្លយ (កូនបង្កើត) ២-សពលោកស្រី ឆន ចាន់ណា (កូនបង្កើត) ៣-សពលោក ពេញ សាវី (កូនប្រសារ) ៤-សពលោក ភាព សុផល (ចៅបង្កើត) និងអ្នករងរបួស១-លោកស្រី ឆន ផល្លី (កូនបង្កើត) ២-លោក បាល់ ភាព (កូនប្រសារ) និង៣-លោក អុឹង រដ្ឋា (កូនប្រសារ) ដែលរងគ្រោះដោយរលំបាក់អាគារ៧ជាន់ កាលពីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ នៅក្រុងកែប ខេត្តកែប គ្រួសារគាត់ទាំង ៧នាក់រស់នៅក្នុងភូមិដងត្រាង ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។