Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា-ឥណ្ឌា បានរៀបចំពិធីពិសាអាហារពសាមគ្គីជាមួយលោកជំទាវ Monika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

   ថ្ងៃទី 30 ខែមករា ឆ្នាំ2024

នាល្ងាចថ្ងៃចន្ទ ៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១៩:០០នាទី ក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជាជាមួយសភាសាធារណរដ្ឋឥណ្ឌា ដឹកនាំដោយឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជាជាមួយសភាសាធារណរដ្ឋឥណ្ឌា បានរៀបចំពិធីពិសាអាហារពសាមគ្គីជាមួយលោកជំទាវ Monika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី ដើម្បីអបអរសាទរទិវារបុណ្យជាតិសាធារណរដ្ឋឥណ្ឌាលេីកទី៧១ និងដើម្បីពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ (កម្ពុជា-ឥណ្ឌា) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមសមាជិកក្រុមមិត្តភាព ឯកឧត្តមទីប្រឹក្សា និងក្រុមជំនួយការ ស្ថិតនៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី