នាព្រឹកថ្ងៃអង្គារ ០៧កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្នាក់ការគណៈកម្មាធិការគណបក្សឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង ឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងអង្គមិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ (០២ធ្នូ ១៩៧៨ – ០២ធ្នូ ២០១៩) នៃទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ។