ឯកឧត្តម សត ណាឌី អញ្ជើញចុះពិនិត្យភូមិសាស្ត្រសម្រាប់បុកអណ្តូងជូនបងប្អូនប្រជាជន
ថ្ងៃទី 23 ខែធ្នូ ឆ្នាំ2024
កាលពីថ្ងៃសៅរ៍ ១០រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម សត ណាឌី សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ដោយផ្អែកតាមមតិដឹកនាំរបស់ឯកឧត្តម ប៉ុល លឹម អនុប្រធានគណៈកម្មការទី៤ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចុះពិនិត្យភូមិសាស្ត្រសម្រាប់បុកអណ្តូងជូនបងប្អូនប្រជាជនលោកបានប្រើប្រាស់នារដូវប្រាំងខាងមុខនេះ នៅឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលការបុកអណ្ដូងនេះជាគម្រោងទី៤ ក្នុងចំណោមគម្រោងទី១០ ។