Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា អញ្ជើញចូលរួមសន្និបាតលើកទី៣ របស់សម្ព័ន្ធភាពសមាគមក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់

   ថ្ងៃទី 26 ខែធ្នូ ឆ្នាំ2024

ឯកឧត្តម ប៉ុល លឹម អនុប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមក្នុងពិធីសន្និបាតលើកទី៣ របស់សម្ព័ន្ធភាពសមាគមក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ក្រោមអធិបតីភាពឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងក្រុមប្រឹក្សា ឃុំ សង្កាត់ មកពី ២៥ រាជធានី ខេត្ត សរុបចំនួន ៤៧០នាក់ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារភ្នំពេញ នាថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែ ធ្នូ ឆ្នាំ ២០១៩ ។

 


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី