Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
នៅសាលប្រជុំសាលាខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តម ប៉ុល លឹម បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈ​អភិបាល​ខេត្​តបាត់ដំបង

   ថ្ងៃទី 19 ខែធ្នូ ឆ្នាំ2024

នាថ្ងៃព្រហស្បត្តិ៍ ៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ដឹកនាំដោយឯកឧត្តម ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានជួបពិភាក្សាការងារជាមួយឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម អេ សារុម សមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង និងអង្គភាពពាក់ព័ន្ធរបស់សាលាខេត្ត ក្នុងគោលបំណងជួយជំរុញ និងលើកកម្ពស់ការផ្តល់សេវារដ្ឋបាល ការងារអត្រានុកូលដ្ឋាន ការកែតម្រូវអក្ខរាវិរុទ្ធក្នុងអត្រានុកូលដ្ឋាន មូលនិធិអភិវឌ្ឍន៍ឃុំ សង្កាត់ និងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី