នាព្រឹកថ្ងៃអាទិត្យ ១៤កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ០៩:០០នាទី ឯកឧត្តម សត ណាឌី សមាជិកគណ:កម្មការទី៤ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញជួបសំណេះសំណាលជាមួយកីឡាការនីប្រណាំងទូកងចំនួន៣០នាក់ មកពីស្រុកអង្គរជុំ ដែលមកចូលរួមប្រកួតនៅក្រុងសៀមរាប ។ ក្នុងនោះឯកឧត្តមបានឧបត្ថម្ភជូននូវ មី១០កេស ភេសជ្ជៈបាកាស ១០កេស សារុងចំនួន ៣០ និងថវិកាចំនួន ២០០ដុល្លារផងដែរ ។