Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ឯកឧត្តម មួង ប៉យ អញ្ជើញចូលរួមដង្ហែអង្គបុណ្យកឋិនទានសាមគ្គីសាលាខេត្តរតនគិរី

   ថ្ងៃទី 10 ខែវិច្ឆិការ ឆ្នាំ2024

នាព្រឹកថ្ងៃអាទិត្យ ១៤កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម មួង ប៉យ សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាប្រធានស្ដីទីក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងលោកជំទាវ បានអញ្ជើញចូលរួមដង្ហែអង្គបុណ្យកឋិនទានសាមគ្គីសាលាខេត្តរតនគិរី ឆ្ពោះទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា អស់ត្រីមាសក្នុងពុទ្ធសីមា ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានា ក្នុងវត្តឥសាន្តរតនារាម ហៅវត្តភ្នំស្វាយ ភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្ដរតនគិរី ។ ពិធីអង្គបុណ្យកឋិនទាននេះបានប្រព្រឹត្ត ទៅតាមគន្លងទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ដោយបានប្រារព្ធពិធីដង្ហែអង្គកឋិនទានជុំវិញព្រះវិហារ និងថ្វាយគ្រឿងសក្ការៈបូជា ថ្វាយចំពោះព្រះពុទ្ធរូបស្នងអង្គ ព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង និងបានប្រារព្ធនូវបទនមស្ការព្រះរតនត្រ័យថ្វាយបង្គំ ព្រះសមាទានសីល ដើម្បីគោរពរំឭកដល់គុណបុណ្យ ព្រះរតនត្រ័យកែវ ទាំងបីមាន ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី