Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ឯកឧត្តម មួង ប៉យ អញ្ជើញចូលរួមសូត្រមន្តបុណ្យកឋិនទានសាមគ្គីសាលាខេត្តរតនគិរី

   ថ្ងៃទី 10 ខែវិច្ឆិការ ឆ្នាំ2024

នារសៀលថ្ងៃសៅរ៍ ១៣កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម មួង ប៉យ សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាប្រធានស្តីទីក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចូរួមពិធីបួងសួងទេវតា និងពិធីក្រុងពាលី សូត្រមន្តបុណ្យកឋិនទានសាមគ្គី នៅសាលាខេត្តរតនគិរី ភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។ បន្ទាប់មកឯកឧត្តមបានអញ្ជើញចូលរួមពិធីទទួលទានអំបុកខ្មែរថែ ជាតិ សាសនា ព្រះមហាក្សត្រ ប្រកបដោយភាពសប្បាយរីករាយ មិត្តភាព សាមគ្គីភាព ភាតរភាពខ្ពស់បំផុត និងអបអរសាទរទិវាបុណ្យឯករាជ្យជាតិ ខួបលើកទី ៦៦ឆ្នាំ ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី