នាព្រឹកថ្ងៃចន្ទ ០៨កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ចិកា ឆ្នាំ២០១៩ ឯកឧត្តម មួង ប៉យ សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាប្រធានស្ដីទីក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៨ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រារព្ធសន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី អាណត្តិទី៥ (២០១៩-២០២៥) ដែលពិធីនេះធ្វើឡើងនៅសាលមហោស្រពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រុងបានលុង ខេត្តរតនគិរី ដោយមានការអញ្ជើញចូលរួមពីគណៈកិត្តិយសសាខា គណៈ កម្មាធិការសាខាអាណត្តិទី៤ សមាជិក សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា ទីប្រឹក្សាយុវជនកាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្ត សរុបចំនួន ១៨៦នាក់ ។