គណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសារធារណៈ នៃព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងមួយក្រោមអធិបតីភាពឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការ ដោយមានការអញ្ជើញចូលរួមពីសមាជិកគណៈកម្មការ មន្ដ្រីលេខាធិការអមគណៈកម្មការ និងមន្ដ្រីនៃ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដើម្បីពិនិត្យលើសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង រវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការហាមឃាត់អាវុធគីមីស្ដីពីបុព្វសិទ្ធិនិងអភ័យឯកសិទ្ធិ របស់អង្គការ ហាមឃាត់អាវុធគីមី នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី៤ ព្រឹទ្ធសភា ។