ឯកឧត្តម សត ណាឌី បានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំចាន់ស ស្មៀនឃុំ បុស្តិ៍នគរបាលឃុំ និងមេភូមិ ចំនួន 30នាក់
ថ្ងៃទី 28 ខែតុសា ឆ្នាំ2024
កាលពីព្រឹកថ្ងៃអាទិត្យ ១៤រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោងៈ ០៩:០០នាទី នៅទីស្នាក់ការឃុំចាន់ស ឯកឧត្តម សត ណាឌី សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានជួបសំណេះ សំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំ បុស្តិ៍នគរបាលឃុំ និងមេភូមិ ចំនួន ៣០នាក់ ដោយមានការចូលរួមពីប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុកសូទ្រនិគម និងបានប្រគល់ម៉ាស៊ីនកុំព្យូទ័រដែលជាអំណោយរបស់លោកជំទាវ ស៊ឹង ស៊ីយុត ទន្ទឹមនឹងនោះឯកឧត្តមបានឧបត្ថម្ភសារុងម្នាក់ៗចំនួន០១ និងថវិកាចំនួន ១ម៉ឺនរៀលផងដែរ ស្ថិតនៅស្នាក់ការឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប ។