Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ឯកឧត្តម មួង ប៉យ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីអុំទូក នៅភូមិប៉ាកាឡាន់ ឃុំវ៉ើនសៃ

   ថ្ងៃទី 21 ខែតុសា ឆ្នាំ2024

កាលពីរសៀលថ្ងៃអាទិត្យ ០៧រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ នៅខេត្តរតនគិរី ឯកឧត្តម មួង ប៉យ សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៨ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីអុំទូក ស្ថិតនៅភូមិប៉ាកាឡាន់ ឃុំវ៉ើនសៃ ស្រុកវ៉ើនសៃ ខេត្តរតនគិរី ដោយមានការចូលរួមដោយអភិបាល នៃគណ:អភិបាលខេត្ត ប្រធានមន្ទីរជុំវិញខេត្ត និងអភិបាល នៃគណ:អភិបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ទន្ទឹមនោះឯកឧត្តមសមាជិកបានចូលរួមឧបត្ថម្ភទូក៣ អាវយឺតចំនួន ១០៥អាវ មួកចំនួន១០៥ ផងដែរ ។

 


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី