ថ្ងៃសៅរ៍ ០៩កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ នៅខេត្តសៀមរាប ឯកឧត្តម សត ណាឌី សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ទឹកវិលដើម្បីស្វែងយល់ពីការផ្តល់សេវាជូនប្រជាពលរដ្ឋ ការងារផ្តល់អត្តសញ្ញាណប័ណ្ណ ការងារអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ការងារអនុវត្តច្បាប់នៅថ្នាក់មូលដ្ឋាន។ ទន្ទឹមនោះឯកឧត្តមបានឧបត្ថម្ភថវិកាក្នុងម្នាក់ៗ ទទួលបាន ៣០,០០០រៀល ស្ថិតនៅសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ។