នាល្ងាចថ្ងៃចន្ទ ០៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង: ១៩:០០នាទី ឯកឧត្តម មួង ប៉យ អនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៨ និងជាសមាជិកគណ:កម្មការទី៤ ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីបូជាសព លោក មាស សាមិន សមាជិកក្រុមប្រឹក្សាក្រុងបានលុង ខេត្តរតនគិរី ដែលបានទទួលមរណភាពកាលពីព្រឹកថ្ងៃសៅរ៍ ០១រោច ខែភទ្របទ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១០:៤៥នាទី ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ ដោយមានការចូលរួមពីឯកឧត្តម លន សុភាព អភិបាលរងខេត្ត ប្រធានមន្ទីរ អនុប្រធានមន្ទីរ អភិបាល នៃគណៈអភិបាលក្រុងបានលុង ស្ថិតនៅភូមិមួយ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ។