Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ឯកឧត្តម មួង ប៉យ អញ្ជើញចូលរួមក្នុងពិធីបុណ្យសព លោក មាស សាមិន សមាជិកក្រុមប្រឹក្សាក្រុងបានលុង ខេត្តរតនគិរី

   ថ្ងៃទី 16 ខែកញ្ញា ឆ្នាំ2024

នារសៀលថ្ងៃសៅរ៍ ០១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម មួង ប៉យ អនុប្រធាន​ក្រុមសមាជិក​ព្រឹទ្ធសភា ប្រចាំភូមិភាគ​ទី៨ និងជាសមាជិក​គណ:កម្មការ​ទី៤ ព្រឹទ្ធសភា បានអញ្ជើញ​ចូលរួមក្នុង​ពិធីបុណ្យសព លោក មាស សាមិន សមាជិក​ក្រុមប្រឹក្សា​ក្រុងបានលុង ខេត្តរតនគិរី ត្រូវជា​ឪពុកបង្កើតលោក យ៉ែន ស៊ីយ៉ា ប្រធានមន្ទីរទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តរតនគិរី ដែលបានទទួល​មរណភាពកាល​ពីព្រឹកថ្ងៃសៅរ៍ ០១រោច ខែភទ្របទ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១០:៤៥នាទី ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ ស្ថិតនៅភូមិមួយ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ទន្ទឹមនោះឯកឧត្ដមបានចូលរួមជាថវិកាចំនួន ១០០ដុល្លារ ផងដែរ ។




 

 


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី