Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
គណៈ​ប្រតិភូ​គណៈ​កម្មការ​ទី៤​ព្រឹទ្ធសភា ដឹក​នាំ​ដោយ​ឯកឧត្តម អន ស៊ុ លេខា​ធិការ​គណៈ​កម្មការ បាន​អញ្ជើញ​ដាក់​កម្រង​ផ្កា និង​គោរព​វិញ្ញាណ​ក្ខន្ធសព​ឯកឧត្តម​នាយ​ឧត្តម​សេនីយ៍ ស៊េីយ កែវ សមាជិក​ព្រឹទ្ធសភា

   ថ្ងៃទី 19 ខែសីហា ឆ្នាំ2024

នាព្រឹកថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ គណៈប្រតិភូគណៈកម្មការទី៤ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម អន ស៊ុ លេខាធិការគណៈកម្មការ បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមនាយឧត្តមសេនីយ៍ ស៊េីយ កែវ សមាជិកព្រឹទ្ធសភា ដែលបានទទួលមរណភាព កាលពីថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៨:៤៥នាទីយប់ ក្នុងជន្មាយុ៨៤ឆ្នាំ ដោយរោគាពាធ។

សពរបស់ឯកឧត្តនាយឧត្តមសេនីយ៍ ស៊េីយ កែវ ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីសាសនា និងទំនៀមទម្លាប់របស់ជនជាតិភាគតិច ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅក្នុងគេហដ្ឋាន លេខ១១៨ ភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី