Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
​នៅសណ្ឋាគារ WYNDHAM ​ក្នុងទីក្រុង​ហាឡុង ខេត្ត​ក្វាងនីញ នៃ​សាធារណ​រដ្ឋ​សង្គម​និយម​វៀត​ណាម ឯកឧត្តម សុខ​ ឥសាន ​ប្រធាន​គណៈ​កម្មការ​ទី៤ ព្រឹទ្ធសភា​បាន​អញ្ជើញ​ចូលរួម​បើក​សន្និសីទ​លើក​ទី៧ ​នៃ​គណៈ​កម្មការកិច្ចការ​បរ​ទេស​រដ្ឋសភា​ទាំង៣ កម្ពុជា-វៀតណាម-ឡាវ​ (CLV) ​ក្រោម​ប្រធានបទ ​តួនាទី​សភា​ក្នុងការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំងបី កម្ពុជា-ឡាវ-វៀតណាម (CLV)

   ថ្ងៃទី 19 ខែសីហា ឆ្នាំ2024

នៅព្រឹកថ្ងៃសៅរ៍ ២រោច ខែស្រាពណ៍ ឆ្នាំកុរ ព.ស ២៥៦៣ នៅសណ្ឋាគារ WYNDHAM ក្នុងទីក្រុងហាឡុង ខេត្តក្វាងនីញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាសមាជិកនៃក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយអន្តរសភាកម្ពុជា-ឡាវ-វៀតណាម (CLV) ឯកឧត្តម ញ៉ែម សាម៉ន ឯកឧត្តម ជឹម លាវ សមាជិក រួមជាមួយសមាជិករដ្ឋសភា ៥រូប ដឹកនាំដោយ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា បានអញ្ជើញចូលរួមចូលរួមបើកសន្និសីទលើកទី៧ នៃគណៈកម្មការកិច្ចការបរទេសរដ្ឋសភាទាំង៣ កម្ពុជា-វៀតណាម-ឡាវ (CLV) ក្រោមប្រធានបទ តួនាទីសភាក្នុងការអនុវត្តកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម (CLV) ក្រោមអធិបតីភាពលោកជំទាវ Tong Thi Phong អនុប្រធានប្រចាំការរដ្ឋសភាវៀតណាម។ មុននឹងកម្មវិធីបើកនៃអង្គសន្និសីទ គណៈប្រតិភូសភាកម្ពុជារួមជាមួយគណៈប្រតិភូសភាឡាវ ក៏បានអញ្ជើញចូលជួបសម្តែងការគួសម ជាមួយលោកជំទាវ Tong Thi Phong អនុប្រធានប្រចាំការរដ្ឋសភាវៀតណាមផងដែរ ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី