Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ឯកឧត្តម សុខ ឥសាន ប្រធាន​គណៈ​កម្មការ​ទី៤ ព្រឹទ្ធសភា បាន​អញ្ជើញ​ចូលរួម​សន្និសីទ​លើក​ទី៧ នៃ​គណៈ​កម្មការ​កិច្ចការ​បរទេស​រដ្ឋសភា​ទាំង៣ កម្ពុជា-វៀតណាម-ឡាវ (CLV)

   ថ្ងៃទី 19 ខែសីហា ឆ្នាំ2024

នៅថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០១៩ ឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាសមាជិកនៃក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយអន្តរសភាកម្ពុជា-ឡាវ-វៀតណាម (CLV) រួមជាមួយឯកឧត្តម ញ៉ែម សាម៉ន ឯកឧត្តម ជឹម លាវ សមាជិក បានអញ្ជើញចូលរួមចូលរួមសន្និសីទលើកទី៧ នៃគណៈកម្មការកិច្ចការបរទេសរដ្ឋសភាទាំង៣ កម្ពុជា-វៀតណាម-ឡាវ (CLV) ក្រោមប្រធានបទ តួនាទីសភាក្នុងការអនុវត្តកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម (CLV) ដែលប្រព្រឹត្តនៅក្នុងទីក្រុងហាឡុង ខេត្តក្វាងនីញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមដឹកនាំដោយ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា។ នៅក្នុងល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ គណៈប្រតិភូសភាកម្ពុជាត្រូវបានភាគីម្ចាស់ផ្ទះវៀតណាមទទួលអាហារពេលល្ងាចយ៉ាងកក់ក្តៅបំផុត។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី