នាព្រឹកថ្ងៃចន្ទ ១៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០១៩ ឯកឧត្តម សត ណាឌី សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមជាកត្តិយសក្នុងពិធីអបអរសាទរទិវាមច្ឆជាតិលើកទី១៧ ក្រោមអធិបតីភាពឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្ដារ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៅអាងទឹកបឹងស្នោ សង្កាត់សំរោង ដោយមានការអញ្ជើញចូលរូមពីអភិបាលនៃគណៈអភិបាលខេត្ត អភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្រ្តីរាជការ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ មេឃុំ-ចៅសង្កាត់ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបប្រមាណ ៣៨២០នាក់ ស្ថិតនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ។