Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា​ បាននាំយក​ថវិកា ចំនួន១​លានរៀល របស់នាយ​ឧត្តម​សេនីយ៍ កែ គឹមយ៉ាន ឧបនាយក​រដ្ឋមន្ត្រី និងលោកជំទាវ ទៅជូន​លោក ខាត់ សារ៉ាន អភិបាលរងស្រុក​អូរ​ជ្រៅ

   ថ្ងៃទី 17 ខែឧសភា ឆ្នាំ2024

នារសៀលថ្ងៃពុធ ១២កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា រួមជាមួយឯកឧត្តម ឈើយ ចាន់ណា សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ បាននាំយកថវិកា ចំនួន១លានរៀល របស់នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ទៅជូនលោក ខាត់ សារ៉ាន អភិបាលរងស្រុកអូរជ្រៅ ដែលបានរងគ្រោះដោយធ្លាក់ពីលើពិដានផ្ទះរបួសឆ្នឹងកែងជើងទាំងសងខាង និងបាក់ម្រាមជើងពីរ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅផ្ទះ ស្ថិតនៅភូមិគោបលិច ឃុំគោប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី