នាល្ងាចថ្ងៃអាទិត្យ ០២កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម សត ណាឌី សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីប្រគេនព្រះរាជក្រឹត្យ ប្រកាសនីយបត្រតែងតាំងគោរមងារ និងស្រោចសុគន្ធវារី នៅវត្តពោធិវង្ស ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ស្ថិតនៅក្រុងសៀមរាប ខេត្តសៀមរាប ។