ឯកឧត្តម សត ណាឌី បានអញ្ជើញចូលរួមជាកិត្តិយស ក្នុងពិធីមីទ្ទីញអបអរសារទរខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ០៨ ឧសភា ឆ្នាំ២០១៩
ថ្ងៃទី 12 ខែឧសភា ឆ្នាំ2025
នាព្រឹកថ្ងៃអាទិត្យ ០២កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ នៅខេត្តសៀមរាប ឯកឧត្តម សត ណាឌី សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាកិត្តិយស ក្នុងពិធីមីទ្ទីញអបអរសារទរខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ០៨ ឧសភា ឆ្នាំ២០១៩ ក្រោមប្រធានបទខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា “ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ដ្រីក្រសួងការពារជាតិ និង លោកជំទាវដោយ ឯកឧត្តមសមាជិកបានចូលរួមជាថវិកាចំនួន ប្រាំរយដុល្លារអាមេរិក ពិធីនេះរៀបចំឡើងដោយសាខាកាកបាទក្រហមខេត្តសៀមរាប ។





