នាព្រឹកថ្ងៃសុក្រ ០៧កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ នៅខេត្តរតនគិរី ឯកឧត្តម មួង ប៉យ សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីមីទ្ទីញអបអរសារទរខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ០៨ ឧសភា ឆ្នាំ២០១៩ ក្រោមប្រធានបទ ‘’ ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល” ឯកឧត្តមសមាជិកបានចូលរួមជាថវិកាចំនួន ៥០ម៉ឺនរៀល ពិធីនេះរៀបចំឡើងដោយសាខាកាកបាទក្រហមខេត្តរតនគិរី ។