នៅព្រឹកថ្ងៃចន្ទ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា ឯកឧត្តម ប៉ាល់ សំអឿន លោកជំទាវ នួម សុភ័ណ ឯកឧត្តម អី ឡុង តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ រួមដំណើរឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ បានចូលរួមរំលែកទុក្ខបុណ្យសព លោក សយ សុភាព គ្រូបង្រៀន និងត្រូវជាប្តីស្មៀនឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។