នាព្រឹកថ្ងៃអង្គារ៍ ៥កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម មួង ប៉យ សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៨ បានអនុញ្ញាតឲ្យគណៈប្រតិភូមន្ទីរបរិស្ថានខេត្ដរតនគិរី ដឹកនាំដោយ លោក ផុន ខេមរិន្ទ ប្រធានមន្ទីរ ចូលជួបសម្ដែងការគួរសម និងជូនពរបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ស្ថិតនៅគេហដ្ឋានផ្ទាល់របស់ឯកឧត្ដម ស្ថិតនៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្ដរតនគិរី ៕