កាលព្រឹកថ្ងៃចន្ទ ៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម មួង ប៉យ សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៨ បានអនុញ្ញាតឲ្យគណៈប្រតិភូមន្ទីរ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ខេត្ដរតនគិរី ដឹកនាំដោយ លោក យែន សុីយ៉ា ប្រធានមន្ទីរ ចូលជួបសំណេះសំណាល និងជូនពរបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ស្ថិតនៅគេហដ្ឋានផ្ទាល់របស់ឯកឧត្ដម ស្ថិតនៅភូមិទេ សអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្ដរតនគិរី ៕