នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែផល្គុន ឆ្នាំច សំរឹទ្វិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម សុខ ឥសាន ប្រធាន គណៈកម្មការទី៤ព្រឹទ្ធសភា បានអនុញ្ញាតឲ្យគណៈប្រតិភូក្រសួងមុខងារសាធារណៈ ដឹកនាំដោយឯកឧត្តម ខៀវ ច័ន្ទប៊ុនធឿន រដ្ឋលេខា ធិការក្រសួងមុខងារសាធារណៈ ចូលជួបពិភាក្សាការងារ ដើម្បីស្តាប់លទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០១៨ និងទិសដៅការងារ សម្រាប់អនុវត្តបន្តឆ្នាំ២០១៩របស់ក្រសួងមុខងារសាធារណៈ និងឈ្វេងយល់អំពីប្រសិទ្ធភាព គុណភាពក្នុងការដឹកនាំនិងគ្រប់គ្រង វិស័យសាធារណៈនិងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តក្នុងការប្រើប្រាស់ក្របខ័ណ្ណមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅសាលពិសេស វិមានព្រឹទ្ធសភា៕