នាព្រឹកថ្ងៃចន្ទ ៦រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មាធិការទី៤ ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ ជាមួយលោកតា លោកយាយ ពុកម៉ែបងប្អូន ប្រជាពលរដ្ឋ និងជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ស្ថិតក្នុងវត្តវេឡុវនោទ្យាន (ហៅវត្តស្វាយចេក) ខេត្តបន្ទាយមានជ័យ ។