ឯកឧត្តម អន ស៊ុំ បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អាគារសិក្សាថ្មី ១ខ្នង
ថ្ងៃទី 26 ខែកុម្ភៈ ឆ្នាំ2024
នាព្រឹកថ្ងៃអាទិត្យ ៥រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មាធិការទី៤ ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អាគារសិក្សាថ្មី ១ខ្នង មាន៥បន្ទប់នៅសាលាបឋមសិក្សាត្នោត ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ ម៉ៅ ល័យ កែ គឹមយ៉ាន ស្ថិតនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
អត្ថបទពាក់ព័ន្ធ