ឯកឧត្តម អន ស៊ុំ លេខាគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឧត្តមសេនីយឯក ឌី ភីន
ថ្ងៃទី 14 ខែមករា ឆ្នាំ2025
នាព្រឹកថ្ងៃពុធ ៤រោច ខែមិគសិរ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ គណៈប្រតិភូព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម អន ស៊ុំ លេខាគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឧត្តមសេនីយឯក ឌី ភីន អតីតអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាអគ្គស្នងការភស្តុភារបច្ចេកទេស ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៣:១៧នាទីរសៀល ក្នុងជន្មាយុ៨៤ឆ្នាំ ដោយរោគាពាធ។សពឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី ភីន ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាន ផ្ទះលេខ១៦cz ផ្លូវ១៩៨៦ ក្នុងបុរីតុលលន សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕