នាព្រឹកថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ នៅសាលាខេត្តឧត្តរមានជ័យ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ដឹកនាំដោយឯកឧត្តម ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនឃុំ ប្រធានភូមិ អនុប្រធានភូមិ មន្ទីរនានា ស្នងការនគបាល កងរាជអវុធហត្ថខេត្ត និងអាជ្ញាធរមូលដ្ឋានខេត្តឧត្តរមានជ័យ ដឹកនាំដោយឯកឧត្តម ស ថាវី អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដើម្បីស្វែងយល់អំពីការងារប្រឈម និងសំណូមពរនានាទាក់ទងនឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ការផ្តល់សេវាសាធារណៈ និងការអនុវត្តមូលនិធិអភិវឌ្ឍន៍ឃុំ សង្កាត់ ដែលបានជួបប្រទះក្នុងការអនុវត្តការងារនៅមូលដ្ឋានរបស់ខ្លួននាពេលកន្លងមក ដោយមានអ្នកចូលរួមសរុបចំនួន១៧២នាក់។