នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម សត ណាឌី សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ នៅភូមិរំដេង និងភូមិគោកព្រិច ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប សរុបចំនួន២០០នាក់ ស្ថិតនៅឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប ។