កាលពីល្ងាចថ្ងៃសៅរ៍ ០៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម សត ណាឌី សមាជិក គណៈកម្មការទី៤ ព្រឹទ្ធសភា បានអញ្ជើញជួប សំណេះសំណាល សួរសុខទុក្ខជាមួយបងប្អូន ប្រជាពលរដ្ឋនៅភូមិទឹកថ្លា សង្កាត់ទឹកវិល ក្រុងសៀមរាប សរុបចំនួន២៣០នាក់ នឹងបានឧបត្ថម្ភ ក្នុងម្នាក់ៗទទួល បានសារុង០១ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ។