ឯកឧត្តម មួង ប៉យ សមាជិកគណៈកម្មការ ទី៤ ព្រឹទ្ធសភាបានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខបងប្អូន ប្រជាពលរដ្ឋចំនួន ១៩០នាក់
ថ្ងៃទី 8 ខែកក្កដា ឆ្នាំ2024
នៅព្រឹកថ្ងៃអាទិត្យ ០៤រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម មួង ប៉យ សមាជិកគណៈកម្មការ ទី៤ ព្រឹទ្ធសភា និងអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៨ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខបងប្អូន ប្រជាពលរដ្ឋចំនួន ១៩០នាក់ នៅភូមិតាប៉ាង ឃុំតាប៉ាង ស្រុកលំផាត់ ។ ឆ្លៀតក្នុងឱកាសនោះឯកឧត្តមក៏បាអំពាវនាវដល់ប្រជាពលរដ្ឋក្នុងអង្គពិធីទាំងអស់ សូមអញ្ជើញទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឲ្យបានគ្រប់ៗគ្នា ដែលពិធី សំណេះសំណាលធ្វើនៅភូមិតាប៉ាង ឃុំតាប៉ាង ស្រុក លំផាត់ ខេត្តរនគិរី ។
អត្ថបទពាក់ព័ន្ធ