នៅរសៀលថ្ងៃអាទិត្យ ០៤រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម មួង ប៉យ សមាជិកគណៈកម្មការ ទី៤ ព្រឹទ្ធសភា និងអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៨ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពល រដ្ឋចំនួន ១៨៧នាក់ នៅស្រុកលំផាត់ ។ ឆ្លៀតក្នុងឱកាសនោះឯកឧត្តមក៏បាអំពាវនាវដល់ប្រជា ពលរដ្ឋក្នុងអង្គពិធីទាំងអស់ សូមអញ្ជើញទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឲ្យបានគ្រប់ៗគ្នា ដែលពិធី សំណេះសំណាលធ្វើនៅស្រុកលំផាត់ ខេត្តរនគិរី ។