ឯកឧត្តម ឡាយ អ៊ីពិសិទ្ធ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងបុគ្គលិកសុខាភិបាលចំនួន ៦៧៦នាក់ ស្ថិតនៅស្រុកភ្នំស្រួច
ថ្ងៃទី 25 ខែមិថុនា ឆ្នាំ2024
នាព្រឹកថ្ងៃចន្ទ ៦កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ឡាយ អ៊ីពិសិទ្ធ សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងបុគ្គលិកសុខាភិបាលចំនួន ៦៧៦នាក់ ស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ឆ្លៀតក្នុងឱកាសនោះឯឧត្តមបានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចប្រធានព្រឹទ្ធសភាដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកសុខាភិបាលទាំងអស់ និងបានអំពាវដល់អ្នកចូលរួម ទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឲ្យបានគ្រប់ៗគ្នា ។
អត្ថបទពាក់ព័ន្ធ