Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ឯកឧត្តម សុខ ឥសាន បានដឹកនាំបើកកិច្ចប្រជុំផ្ទៃក្នុង ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២

   ថ្ងៃទី 14 ខែមិថុនា ឆ្នាំ2024
08-06-2018-0-0-3 08-06-2018-0-0-4

នៅរសៀលថ្ងៃទីសុក្រ ១០រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៤:៣០នាទី ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ មានបើកកិច្ចប្រជុំផ្ទៃក្នុងក្រោមអធិបតីភាពឯកឧត្តម សុខ ឥសាន ប្រធានក្រុម ដើម្បីពិនិត្យ ពិភាក្សាលើសេចក្ដីព្រាងច្បាប់ចំនួន០៤គឺ ៖
១-សេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ដ្រី ។
២-សេចក្ដីព្រាងច្បាប់ស្ដីពីសញ្ជាតិ ។
៣-សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្ដីពីការបង្កើត អង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី ។
៤-សេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មមាត្រា៣ មាត្រា២៣ មាត្រា៣០ មាត្រា៣៣ និងមាត្រា៣៤ មាត្រា៣៥ មាត្រា៣៦ មាត្រា៣៧ មាត្រា៣៨ មាត្រា៣៩ និងមាត្រា៤០ នៃច្បាប់ស្ដីពី ការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ ដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៧០១/០៩ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០១ និងចាត់តាំងតំណាងក្រុមឡើងមានយោបល់ ក្នុងសម័យប្រជុំលើកទី១ ព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅសាលប្រជុំគណៈកម្មការទី៤ អគារ D1 ព្រឹទ្ធសភា ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី