ព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវ និងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម សត ណាឌី សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើចូលរួមជាកិត្តយសក្នុងពិធីសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ និងសម្ភោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុង ០១ខ្សែ ប្រវែង ២,៧០០ម៉ែត្រ និងបំពាក់គ្រឿងឥស្សរិយយស ដោយមានអ្នកចូលរួមសរុបចំនួន ៧០០នាក់ នៅភូមិជ្រៃ ភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងបានឧបត្ថម្ភថវិកាដល់អ្នកចូលរួម ក្នុង ០១ម្នាក់ៗទទួលបាន ២០,០០០រៀល ដែលពិធីសំណេះសំណាលធ្វើនៅសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ។