ឯកឧត្តម សត ណាឌី សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ នៅភូមិជ័យ សង្កាត់ទឹកវិល ក្រុងសៀមរាប សរុបចំនួន ៣៥០នាក់
ថ្ងៃទី 1 ខែកក្កដា ឆ្នាំ2024
កាលពីល្ងាចថ្ងៃអាទិត្យ ១២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវ នឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម សត ណាឌី សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ នៅភូមិជ័យ សង្កាត់ទឹកវិល ក្រុងសៀមរាប សរុបចំនួន ៣៥០នាក់ នឹងបានឧបត្ថម្ភ ក្នុងម្នាក់ៗទទួលបានសារុង០១ ឆ្លៀតក្នុងឱកាសនោះឯកឧត្តមបានពាំនាំការផ្ដាំផ្ញើ សួរសុខទុក្ខពីសម្ដេចប្រធានព្រឹទ្ធសភាដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ និងបានអំពាវ ដល់អ្នកចូលរួមទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឲ្យបានគ្រប់ៗគ្នា ដែលពិធីសំណេះ សំណាលធ្វើនៅភូមិជ័យ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ។
អត្ថបទពាក់ព័ន្ធ