នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម មួង ប៉យ សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូន ប្រជាពលរដ្ឋចំនួន ២០៥នាក់ នៅភូមិប៉ុង ឃុំប៉ុង និងបានឧបត្ថម្ភថវិកាសម្រាប់ធ្វើទូកង នៅវត្តឧទ្ធម្ភផាន់រ៉ារាម ចំនួន៥០០ដុល្លារ ស្ថិតនៅភូមិប៉ុង ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី ។