គណៈ កម្មការទី៤ ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងមួយក្រោមអធិបតីភាព ឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការ
ថ្ងៃទី 12 ខែមិថុនា ឆ្នាំ2024
រសៀលថ្ងៃអង្គារ៍ ០៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១៤:៣០នាទី គណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ នៃព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងមួយក្រោមអធិបតីភាពឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការ ដោយមានការអញ្ជើញចូលរួមពីសមាជិកគណៈកម្មការ ប្រធាននាយកដ្ឋានស្រាវជ្រាវច្បាប់ និងមន្ដ្រីលេខាធិការអមគណៈកម្មការ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីសញ្ជាតិ ស្ថិតនៅសាលប្រជុំគណៈ កម្មការទី៤ ព្រឹទ្ធសភា ។
អត្ថបទពាក់ព័ន្ធ