សមាជិកសមាជិកាព្រឹទ្ធសភា-រដ្ឋសភាបានអញ្ជើញចូលរួមក្នុងអង្គសិក្ខាសាលាសភា ស្តីពីហ្វ្រង់កូហ្វូនី ភាសាបារាំង
ថ្ងៃទី 23 ខែឧសភា ឆ្នាំ2024
នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ សមាជិក សមាជិកាព្រឹទ្ធសភា-រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងអង្គសិក្ខាសាលាសភា ស្តីពីហ្វ្រង់កូហ្វូនី ភាសាបារាំង និងការងារសភា ក្រោមអធិបតីភាពឯកឧត្តម យូ ហុកគ្រី អនុប្រធានទី១រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមសភាជាតិកម្ពុជានៃសភានិយាយភាសាបារាំង ក្រោមកិច្ចសហការរៀបចំដោយក្រុមសភាជាតិកម្ពុជានៃសភានិយាយភាសាបារាំង និងកម្មវិធីNoria-APF នៅសណ្ឋាគារ Raffles Le Royal ភ្នំពេញ។
សិក្ខាសាលានេះ ប្រារព្ធឡើងមានរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១៧-១៨ ខែឧសភា ឆ្នាំ២០១៨ ដោយមានការធ្វើបទបង្ហាញស្តីអំពីលំហរនៃប្រទេសនិយាយភាសាបារាំង កាលានុវត្តភាពអន្តរជាតិសម្រាប់សភាកម្ពុជា ភាសាបារាំងវិុចទ័រការងារការទូតសភា និងឧបករណ៍នៃការផ្ទាស់ប្តូរផ្នែកសេដ្ឋកិច្ច ផ្នែកឧត្តមសិក្សា និងផ្នែកវប្បធម៌ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងក្រុម និងបទបង្ហាញអំពីប្រទេសនិយាយភាសាបារាំង និងប្រទេសសមាជិកអាស៊ាន។
អត្ថបទពាក់ព័ន្ធ