នារសៀលថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ តាងនាមគណ:កម្មការទី៤ ព្រឹទ្ធសភា ឯកឧត្តម ឡាយ អុីពិសិទ្ធ និងលោកជំទាវ ជិន សុងីម និងមន្រ្ដីលេខាធិការដ្ឋានអមគណៈកម្មការទី៤ បានចូលជូនពរឯកឧត្តម ប៊ូ ថង ប្រធានគណ:កម្មការ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ នៅការិយាល័យឯកឧត្តមផ្ទាល់ រាជធានីភ្នំពេញ ។