នារសៀលថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម ប៊ូ ថង ប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភាកម្ពុជា-ឡាវ បានអនុញ្ញាតឲ្យឯកឧត្តម ប្រាស៊ីត សាយ៉ាស៊ីត ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសំណេះសំណាល ការងារ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅការិយាល័យឯកឧត្តមផ្ទាល់ រាជធានីភ្នំពេញ ។