គណៈកម្មការទី៤បានបើកកិច្ចប្រជុំផ្ទៃ ក្នុងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៊ូ ថង ប្រធានគណៈ កម្មការ
ថ្ងៃទី 14 ខែមេសា ឆ្នាំ2024
នៅព្រឹកថ្ងៃសុក្រ ០៧កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ០៨:៣០នាទី គណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ នៃព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃ ក្នុងមួយក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៊ូ ថង ប្រធានគណៈ កម្មការ ដោយមានការអញ្ជើញចូលរួមពីសមាជិកគណៈកម្មការ និងមន្ដ្រីលេខាធិការអមគណៈកម្មការ ដើម្បីពិនិត្យឆ្លងរបាយការណ៍ ស្ដីពីលទ្ធផលការងារ របាយការណ៍ថវិកាប្រចាំខែមីនា និងលើក ទិសដៅការងារបន្ដ នៅសាលប្រជុំគណៈកម្មការទី៤ ព្រឹទ្ធសភា ។
អត្ថបទពាក់ព័ន្ធ