នារសៀលថ្ងៃអាទិត្យ ០៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម អន ស៊ុ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា និងជា អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យវត្តមាន អង្គ បោះឆ្នោតទាំងអស់ ទូទាំងក្រុង ប៉ោយប៉ែត និងរំលឹក ឡើងវិញ នូវគោលបំណង លក្ខខណ្ឌ ណែនាំ អំពីការគូសសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ នៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។